Loading...

សម្តីមាសដល់មានន័យទាំង១២ នៃមហាសេដ្ឋីសប្បរសធម៌ពិភពលោក លោក Bill Gates


លោក Bill Gates ជាមហាសេដ្ឋីឈរលំដាប់លេខ២របស់ពិភពលោក ដែលមានទឹកប្រាក់សរុបចំនួន ៨៩.៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧នេះហើយលោកជាមហាសេដ្ឋីសប្បរសធម៌ដែលគួរឲ្យគោរព។ លោកជាបុគ្គលបដិវត្តខាងបច្ចេកវិទ្យាសម័យទំនើប ធ្វើឲ្យសង្គមជាតិទូទាំងមូលមានទំនើបកម្មខាងបច្ចេកវិទ្យា ដែលបានផ្តល់ជាប្រយោជន៍យ៉ាងច្រើនលើសលប់ដល់មនុស្សជាតិគ្រប់រូប។] ជាក់ស្តែងលោក Bill Gates ចូលចិត្តកុំព្យូទ័រតាំងពីនៅក្មេង ហើយទំនុកចិត្តលើសមត្ថភាពខ្លួនឯងបានធ្វើឲ្យគាត់បង្កើត Microsoft បានជោគជ័យ ។

ខាងក្រោមនេះជាពាក្យសម្តីសម្តីមាសដល់មានន័យទាំង១២របស់លោក Bill Gates
1.   ប្រសិនបើអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេ តែបើអ្នកស្លាប់ទៅវិញក្រ នោះទើបជាកំហុសរបស់អ្នក។
2.  ខ្ញុំជ្រើសរើសមនុស្សខ្ចិល ឲ្យធ្វើការងារដែលពិបាក ពីព្រោះមនុស្សខ្ចិលនឹងរកវិធីងាយៗ ដើម្បីការសម្រេចកិច្ចការទាំងនោះ។
3.  កុំប្រៀបធៀបខ្លួនអ្នកទៅនិងអ្នកដទៃ នៅលើពិភពលោកនេះ។ បើអ្នកប្រៀបធៀប អ្នកនឹងមើលងាយខ្លួនឯង។
4.   វាជាការល្អដើម្បីអបអរសាទរភាពជោគជ័យ ប៉ុន្តែអ្វីដែលមានសារះសំខាន់នោះគឺការយកចិត្តទុកដាក់លើមេរៀននៃភាពបរាជ័យ។
5.   ភាពជោគជ័យគឺជាគ្រូបង្រៀនដែលអន់បំផុត ព្រោះវាល្បួងមនុស្សឆ្លាតអោយគិតថាពួកគេមិនអាចបរាជ័យនោះទេ។
6.  មនុស្សគ្រប់រូបត្រូវការគ្រូបង្វឹក​ មិនថាអ្នកជាអ្នកលេងបាល់បោះអ្នកលេងកីឡាវាយកូនបាល់ឬអ្នកហាត់ប្រាណនោះទេ។
7.   នៅក្នុងការធ្វើជំនួញ គ្រាដែលអ្នកដឹងថាជំនួញរបស់អ្នកមានបញ្ហា គឺវាហួសពេលទៅហើយ។ អ្នកត្រូវតែគិតរំពៃគ្រប់ជំហាន នូវបញ្ហាដែលនឹងអាចកើតមានទុកជាមុន។
8.  ខ្ញុំជឿលើការច្នៃប្រឌិតហើយថាវិធីដែលអ្នកទទួលបានការច្នៃប្រឌិតគឺអ្នកបានផ្តល់មូនិធិដល់ការស្រាវជ្រាវហើយអ្នករៀនការពិតជាមូលដ្ឋានពីវា។
9.  ពិភពលោកមិនខ្វល់ពីអ្វីដែលអ្នកឲ្យតម្លៃខ្លួនឯងនោះទេ ពិភពលោករំពឹងថាអ្នកនឹងសម្រេចស្នាដៃដ៏អស្ចារ្យណាមួយ មុនពេលដែលអ្នកមានមោទនភាពលើខ្លួនឯង។
10. យើងទាំងអស់គ្នាត្រូវការមនុស្សដែលនឹងផ្តល់យោបល់ដល់យើង។នោះហើយជារបៀបដែលយើងធ្វើអោយប្រសើរឡើង។
11. ទំនុកចិត្តគឺជារឿងសំខាន់មួយដែលជួយឲ្យមនុស្សក្លាហានហ៊ានតស៊ូប្រឆាំងនឹងឧបសគ្គផ្សេងៗ ហើយវាជាការចាំបាច់ជួយឲ្យអ្នកស្វែងរកចំណងចំណូលចិត្តរបស់ខ្លួន
12.ទំនុកចិត្តគឺជារឿងដំបូង ស្វែងរកចំណង់ចំណូលចិត្តគឺជារឿងបន្ទាប់ គោលដៅគឺជារឿងចុងក្រោយចំណែកការចំណាយពេលអាស្រ័យលើការអនុវត្តន៍របស់មនុស្សម្នាក់ៗ

 ប្រភព៖ ស្រាវជ្រាវពីនេះពីនោះ :)


សម្តីមាសដល់មានន័យទាំង១២ នៃមហាសេដ្ឋីសប្បរសធម៌ពិភពលោក លោក Bill Gates សម្តីមាសដល់មានន័យទាំង១២ នៃមហាសេដ្ឋីសប្បរសធម៌ពិភពលោក លោក Bill Gates Reviewed by yrt on 8:06 PM Rating: 5

No comments