Loading...

មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់

មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់

ព្រះវិហារ៖ នៅវេលាម៉ោង១២ និង ១០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្រ្កាបករណីរក្សាទុក និងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១.ឈ្មោះ រត្ន័ ចន្ធា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកសិក
២.ឈ្មោះ កាន់ ធៀប ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកសិករ
៣.ឈ្មោះ អៀម ហ៊ុត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ អ្នកទាំងបីរស់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

វត្ថុតាងដកហូតរួមមាន៖
១.គ្រឿងញៀន ០១កញ្ចប់តូច ស្មើនឹង ០.៦១ក្រាម
២.ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
៣.កាំភ្លើងខ្លីកែច្នៃ ០១ដើម
៤-កាំបិតខ្លី ០១ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ។


ប្រភពដើម៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់ Reviewed by yrt on 7:53 AM Rating: 5

No comments