សូមវិញ្ញាណក្ខន្ឌលោកទៅកាន់សុគតិភព Rest In Peace Sir Hawking
សូមវិញ្ញាណក្ខន្ឌលោកទៅកាន់សុគតិភព
Sir Stephen Hawking
តើ លោក Stephen Hawking គឺជានរណា?
Stephen Hawking គឺជាអ្នករូបវិទូផ្នែកទ្រឹស្តីដ៏ពូកែម្នាក់របស់ប្រទេសអង់គ្លេស ដែលគាត់គឺជាអ្នកដែលជំនះជម្ងឺពិការម្យ៉ាង (debilitating disease) ដើម្បីបោះពុម្ពផ្សាយសៀវភៅដ៏ល្បីល្បាញមួយក្បាល និងយ៉ាងទូលំទូលាយ ដែលសៀវភៅនេះនិយាយពីអាថ៌កំបាំងរបស់សកល។ ហើយនៅថ្ងៃនេះគឺថ្ងៃ ពុធ ទី ១៤ ខែមីនា ឆ្នាំ ២០១៨ ជាថ្ងៃដែលគ្រួសាររបស់គាត់ប្រាប់ថា គាត់បានស្លាប់បាត់ទៅហើយ ហើយមកទល់ពេលនេះគឺគាត់មានអាយុ ៧៦ ឆ្នាំ។
លោក Hawking ត្រូវបានអ្នកវិទ្យាសាស្រ្តល្បីៗជាច្រើនដែលកំពុងរស់នៅនៅឡើយបានទទួលស្គាល់ថា គាត់(Hawking) គឺជា សកលវិទូ(cosmologist) តារាវិទូ គណិតវិទូ និងជាអ្នកនិពន្ធសៀវភៅជាច្រើនដែលក្នុងនោះរួមទាំងសៀវភៅដែលមានឈ្មោះថា “A Brief History of Time” ផងដែរ ដែលសៀវភៅនេះលក់បានច្រើនជាង១០លានក្បាល។
លោក Hawking និងរូបវិទូរួមជាតិរបស់គាត់គឺលោក Roger Penrose បានសហការគ្នាដើម្បីបំពេញទ្រឹស្តីធៀបរបស់ Einstein (Einstein’s theory of relative) ដោយប្រើទ្រឹស្តីកង់ទិច ហើយបានបង្ហាញថាលំហរ និងពេល (space and time) គឺចាប់ផ្តើមដោយប៊ីកបែង (Big Bang) និងបញ្ចប់ទៅវិញដោយប្រហោងខ្មៅ (Black Hole)។ លោក Hawking ថែមទាំងបានស្រាវជ្រាវឃើញថា ប្រហោងខ្មៅមិនមែនខ្មៅទាំងស្រុងនោះទេ ប៉ន្តែវាបញ្ចេញរស្មី ហើយនៅទីបំផុតវានឹងបញ្ចេញចំហាយ និងរលាយបាត់តែម្តង។

លោក Hawking គឺជាអ្នករងគ្រោះដោយសារជម្ងឺ ALS (amyotrophic lateral sclerosis) ដែលជម្ងឺនេះគឺជាជម្ងឺដែលទាក់ទងនឹងប្រព័ន្ធណឺរ៉ូន ហើយជម្ងឺនេះត្រូវបានគេស្គាល់ថាជាជម្ងឺ Lou Gehrig’s Disease ហើយជម្ងឺនេះនឹងបណ្តាលអោយអ្នកជម្ងឺត្រូវស្លាប់នៅរយៈពេលពីរ ឬបីឆ្នាំក្រោយ។ លោក Hawking បានកើតជម្ងឺនេះនៅក្នុងឆ្នាំ ១៩៦៣ ដែលកាលនោះគាត់មានអាយុ ២១ ឆ្នាំ ហើយវេជ្ជបណ្ឌិតបានប្រាប់គាត់ថា គាត់សង្ឃឹមរស់តែពីរ ឬបីឆ្នាំទៀតតែប៉ុណ្ណោះ។ ក្រោយពីមានជម្ងឺនេះលោក Hawking បានក្លាយជាជនពិការដែលអង្គុយតែលើរទេះពិការ។ គាត់អាចកម្រើកដៃរបស់គាត់បានតែម្រាមដៃពីរ បីតែប៉ុណ្ណោះ ហើយក្រៅពីនោះគឺគាត់អាស្រ័យនឹងអ្នកថែរក្សាគាត់ រួមនឹងបច្ចេកវិទ្យា ដែលមានដូចជា ការងូតទឹក ការស្លៀកពាក់ ការញ៉ាំអាហារ និងសូម្បីតែការនិយាយជាដើម។
លោក Hawking អាចនិយាយបានដោយប្រើឧបករណ៍ជំនួយ (speech synthesizer) ដែលឧបករណ៍នេះបញ្ចេញសម្លេងនៅក្នុងកុំព្យូទ័រ ហើយមានតុងតាមបែបអាមេរិច។
លោក Hawking បាននិយាយសរសេរលើវ៉េបសាយរបស់គាត់ថា “ ខ្ញុំខំព្យាយាមរៀបចំជីវិតរបស់ខ្ញុំជាជីវិតធម្មតាតាមដែលអាចធ្វើបាន ដោយមិនគិតពីលក្ខខណ្ឌរបស់គាត់ ឬក៏ស្តាយក្រោយនូវការងារដែលគាត់មិនបានធ្វើផងដែរ ព្រោះថាការងារទាំងនោះមានមិនច្រើនទេសម្រាប់គាត់”។ គាត់បានបន្ថែមទៀតថា “ ខ្ញុំជាមនុស្សមានសំណាងដែលលក្ខខណ្ឌរបស់ខ្ញុំរីកចម្រើនយឺតខ្លាំងបើធៀបនឹងលក្ខខណ្ឌធម្មតា ប៉ុន្តែវាបានបង្ហាញថាលក្ខខណ្ឌនេះជាអ្វីដែលគេត្រូវការ ហើយគាត់ក៏មិនអស់សង្ឃឹមដែរ”។
លោក Hawking ធ្លាប់បានរៀបការពីរដង ដែលប្រពន្ធទីមួយរបស់គាត់មានឈ្មោះថា Jane Wilde ហើយគាត់បានរៀបការតាំងពីរគាត់នៅរៀនសកលវិទ្យាល័យនៅឡើយ ហើយពួកគាត់បានរួមរស់ជាមួយគ្នាអស់រយៈពេល ៣០ឆ្នាំមុននឹងលែងលះនឹងគ្នានៅឆ្នាំ ១៩៩៥។ ក្រោយមកលោក Hawking បានរៀបការជាលើកទីពីរជាមួយនឹង Elaine Mason ដែលប្រពន្ធថ្មីនេះធ្លាប់ជាគិលានុបដ្ឋាកយិការរបស់គាត់ ហើយពួកគាត់បានរួមរស់ជាមួយគ្នាបានរយៈពេល ១១ឆ្នាំ។
លោក Hawking បានកើតនៅក្នុងទីក្រុង Oxford ក្នុងប្រទេសអង់គ្លេស ហើយគាត់បានជោគជ័យយ៉ាងវិសេសវិសាលនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៤២ ដែលជាថ្ងៃខួបគម្រប់ ៣០០ឆ្នាំនៃការស្លាប់របស់តារាវិទូ និងរូបវិទូ កាលីលេ (Galileo Galileo) ។
នៅក្នុងការសម្ពាសន៍មួយជាមួយនឹង CNN នៅខែតុលា ឆ្នាំ ២០០៨ លោក Hawking បាននិយាយថា “ ប្រសិនបើមនុស្សអាចរស់នៅបាន ២០០ឆ្នាំទៀត ហើយមនុស្សរៀនរស់នៅក្នុងលំហរ នោះអនាគតរបស់មនុស្សនឹងត្រចះត្រចង់”។ គាត់បាននិយាយទៀតថា “ខ្ញុំជឿជាក់ថាការប្រកួតប្រជែងរបស់មនុស្សក្នុងរយៈពេលដ៏វែងទៅមុខគឺជារស់នៅក្នុងលំហរ” ហើយគាត់បន្ថែមទៀតថា “វាពិបាកណាស់ដើម្បីបង្ការហានិភ័យនៅលើភពផែនដីក្នុងរយៈពេល ១០០ឆ្នាំទៀត ហើយការប្រកួតប្រជែងរបស់មនុស្សគឺមិនមែនកកើតចេញពីកន្លែងតែមួយដែរ ឬក៏មិនមែនកើតចេញតែពីផែនដីនោះដែរ ហើយសូមសង្ឃឹមថាយើងនឹងអាចបញ្ជៀសការកម្ទេចទីតាំងតែមួយនេះ រហូតដល់ពេលដែលយើងបញ្ជូនទៅកន្លែងផ្សេងសិន”
នៅសកលវិទ្យាល័យ Cambridge លោក Hawking មានតួនាទីជា Lucasian Professor of mathematics ដែលតំណែងនេះត្រូវបានកាន់ដោយលោកអ៊ីសាក់ ញូតុន ចាប់ពីឆ្នាំ ១៦៦៩ ដល់ ១៧០២ ដែលលោកអ៊ីសាក់ ញូតុនត្រូវបានគេស្គាល់ថាអ្នកបិតារូបវិទ្យានៅក្នុងសម័យនោះ។
លោក Hawking ធ្លាប់បាននិយាយថា ប្រសិនបើគាត់មានឳកាសជួបលោកញូតុន និងលោក Marilyn Monroe នោះគាត់គួរតែត្រូវបានគេរើសដើម្បីធ្វើជាតួកុន ហើយការស្រមើលស្រម៉ៃនៃជីវិតរបស់គាត់ត្រូវបានគេតែងជារឿងឡើងនៅក្នុងឆ្នាំ២០១៤ ដែលមានចំណងជើងថា “The Theory of Everything” ។
លោក Hawking បានទទួលមេដាយកិត្តិយសយ៉ាងតិចចំនួន ១២ ព្រមទាំងទទួលបានពានរង្វាន់ CBE (Commander in the Most Excellent Order of the British Empire) នៅក្នុងឆ្នាំ ១៩៨២ ដែលវាត្រូវបានគេចាត់ទុកថាជាកិត្តិយសដ៏ត្រចះត្រចង់មួយសម្រាប់ប្រជាជនអង់គ្លេស ដែលពានរង្វាន់នេះស្ថិតនៅក្រោមពានរង្វាន់ knighthood។
ក្រៅពីបានរង្វាន់របស់ប្រទេសអង់គ្លេស លោក Hawking ធ្លាប់បានទទួលពានរង្វាន់ Presidential Medal of Freedom ដែលជាមេដាយកិត្តិយសខ្ពស់បំផុតសម្រាប់ជនជាតិអាមេរិច ដែលលោកបានទទួលមេដាយនេះនៅក្នុងឆ្នាំ ២០០៩ ហើយត្រូវបានបំពាក់ដោយលោក បារ៉ាក់ អូបាម៉ា។
នៅខែកញ្ញា ឆ្នាំ ២០១៦ លោក Hawking បានចូលរួមកម្មវិធី 375 concerned scientist នៅក្នុងការសរសេរអត្ថបទស្រាវជ្រាវមួយដែលក្នុងពេលនោះ បេក្ខជនប្រធានាធិបតីគឺលោក Donald Trump បានលើកឡើងពីប្រធានបទ “ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ” ហើយជម្រុញឲ្យអាមេរិចផ្តាច់ការព្រមព្រៀងនៅក្រុងប៉ារីស។
អ្នកវិទ្យាសាស្រ្តរួមជាតិរបស់លោក Hawking ដែលបានចូលរួម ពិតជាគោរពស្រលាញ់ និងផ្តល់តម្លៃគាត់ណាស់ចំពោះការងាររបស់លោក និងការងារដ៏ល្អរបស់គាត់ក្នុងវិស័យនេះ។
យោងតាមគេហទំព័ររបស់គាត់ ការស្លាប់របស់លោក Hawking បានបន្សល់ទុកនូវកូនចំនួនបីនាក់ និងចៅៗចំនួនបីនាក់។ ហើយកូនៗរបស់គាត់គឺ Lucy Robert និង Tim បាននិយាយថា “ គាត់(លោក Hawking) គឺជាអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ និងជាបុរសដ៏អស្ចារ្យដែលអាចធ្វើការ និងអាចរស់បានយ៉ាងយូរ។ ភាពក្លាហានរបស់គាត់ និងភាពអត់ធ្មត់របស់គាត់ដែលប្រកបដោយភាពឆ្លាតវៃ ព្រមទាំងភាពកំប្លែងរបស់គាត់នឹងជម្រុញមនុស្សទូទាំងពិភពលោក។ គាត់បានបន្ថែមទៀតថា “ It would not be much of a universe if it wasn’t home to the people you love. We will miss him forever.”
ដកស្រង់ និងបកប្រែចេញពីគេហទំព័រ CNN
Credit: CNN
សូមវិញ្ញាណក្ខន្ឌលោកទៅកាន់សុគតិភព Rest In Peace Sir Hawking
Reviewed by yrt
on
11:21 AM
Rating:
Reviewed by yrt
on
11:21 AM
Rating:

No comments