ជំងឺបេះដូងអាចបំផ្លាញជីវិតផ្លូវភេទបុរស
សម្តីដ៏រ៉ូមេនទិចមួយឃ្លាថា «បេះដូងខ្ញុំលោតខ្លាំង
នៅពេលជួបអ្នកប៉ុណ្ណោះ» ប៉ុន្តែបើសិនជាអ្នកមិនបានយកចិត្តទុកដាក់ទៅលើសរីរាង្គដ៏សំខាន់មួយនេះទេ
គូស្នេហ៍អ្នកអាចនឹងរងការឈឺចាប់បាន ជាពិសេសនៅពេលឡើងគ្រែ ។
ជំងឺបេះដូងអាចធ្វើឲ្យអ្នកពិបាករួមភេទ
។ ចូរចាំថាសុខភាពផ្លូវភេទ ក៏អាស្រ័យទៅលើសុខភាពបេះដូងសរសៃឈាមដែរ ។ រាល់បញ្ហាសរសៃឈាមបេះដូងទាំងអស់សុទ្ធតែអាចប៉ះពាល់ដល់លំហូរឈាមទៅប្រដាប់ភេទ
ដែលនាំឲ្យធ្វើទុក្ខកាន់តែខ្លាំងដល់ជីវិតផ្លូវភេទ ។ លំហូរឈាមទៅក្នុងប្រដាប់ភេទតិច
អាចបណ្តាលឲ្យលិង្គមិនអាចងើប ។
ជំងឺបេះដូងមួយចំនួញាំញីដល់ជីវិតផ្លូវភេទកាន់តែអួអាប់
បើសិនជាមិនមានដំណោះស្រាយ ចំពោះវាសិនទេនោះ ។
ជំងឺក្រិនរឹងសរសៃឈាម
វាគឺជាជំងឺមួយដែលសរសៃឈាមមានតួនាទី ដឹកនាំអុកស៊ីសែនចេញពីបេះដូង ទៅចិញ្ចឹមរាងកាយក្លាយទៅជារួមតូច ដោយសារតែមានកំណក ។ ការរួមតូចរបស់សរសៃឈាមបែបនេះនឹងធ្វើឲ្យបេះដូងកាន់តែពិបាក ក្នុងការច្របាច់ឈាមចេញ របត់ឈាមរត់ខ្សោយ និងសម្ពាធឈាមឡើងខ្ពស់ទៀត ។

បើសិនជាអ្នកកំពុងតែឆ្ងល់ថាតើ
វាប៉ះពាល់ដល់ជីវិតផ្លូវភេទដូចម្តេចនោះ ចូរយល់ថាលំហូរឈាមដែលយឺត ចូលទៅក្នុងលិង្គបែបនេះ
គឺធ្វើឲ្យលិង្គឡើងរឹងមិនកើត ។ ជាមួយគ្នានេះដែរសរសៃឈាមអាកទែរដែលដឹកនាំឈាមទៅក្នុងលិង្គនោះ
អាចនឹងមានកំណក ដែលជាហេតុនាំឲ្យលំហូរឈាមកាន់តែតិចថែមទៀត ។ ដូច្នេះជីវិតផ្លូវភេទរបស់បុរសនឹងរងហានិភ័យកាន់តែខ្លាំង
។
លើសសម្ពាធឈាម
ទាំងជំងឺលើសសម្ពាធឈាម និងលិង្គមិនឡើងរឹង សុទ្ធតែមានការទាក់ទងគ្នាជិតដឹតណាស់។ នេះគឺជាប្រភេទកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាមមួយប្រភេទ ដែលនាំឲ្យកើតជំងឺក្រិនរឹងសរសៃឈាមបាន ។
ទាំងជំងឺលើសសម្ពាធឈាម និងលិង្គមិនឡើងរឹង សុទ្ធតែមានការទាក់ទងគ្នាជិតដឹតណាស់។ នេះគឺជាប្រភេទកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាមមួយប្រភេទ ដែលនាំឲ្យកើតជំងឺក្រិនរឹងសរសៃឈាមបាន ។
ជំងឺលើសសម្ពាធឈាម
អាចបណ្តាលឲ្យលិង្គមិនអាចឡើងរឹងបាន ដោយសារតែលំហូរឈាម ត្រូវបានរាំងស្ទះ ព្រោះតែសរសៃឈាមខូចខាត
។ យ៉ាងណាមិញ ការមិនឡើងរឹងរបស់លិង្គ ក៏អាចចាត់ទុកជារោគសញ្ញាដំបូងរបស់ជំងឺលើសសម្ពាធឈាម
ដែលជាឃាតករឈាមត្រជាក់នោះដែរ ។

កូឡេស្តេរូលឡើងខ្ពស់
ខណៈពេលដែលមនុស្សភាគច្រើនយល់ថា ការមិនឡើងរឹងរបស់លិង្គ គឺជាបញ្ហាមួយនៃជីវិតផ្លូវភេទរបស់បុរសនោះ តែអ្វីដែលជាបញ្ហាកាន់តែធំនោះ គឺសរសៃឈាមតែម្តង មានន័យថា សរសៃឈាមអាចនឹងរងការរួមតូច ដោយសារតែកកកូឡេស្តេរ៉ូលច្រើន ក្នុងជញ្ជាំងខាងក្នុង របស់រសៃឈាមនោះតែម្តង ឬអាចនិយាយបានថា ជំងឺសរសៃឈាម ។

តាមពិតការកកកុញកូឡេស្តេរ៉ូល
អាចកើតមានក្នុងសរសៃឈាមបេះដូង និងសរសៃឈាមនៅលិង្គដែរ ។ ដូច្នេះ វានឹងកាត់បន្ថយលំហូរឈាមទៅក្នុងលលិង្គទៀត។
ការសិក្សាបង្ហាញថាការប្រើថ្នាំដើម្បីបញ្ចុះកូឡេស្តេរ៉ូល ក៏អាចជួយទប់ស្កាត់រោគសញ្ញានៃបញ្ហាលិង្គមិនឡើងបានដែរ
៕
ជំងឺបេះដូងអាចបំផ្លាញជីវិតផ្លូវភេទបុរស
Reviewed by yrt
on
2:10 PM
Rating:
Reviewed by yrt
on
2:10 PM
Rating:

No comments